Become Joomla Developer

Disable Shift Key When Open Database that Lock by Password

អ្នកដឹងរួចមកហើយថា ប្រសិនបើចង់បើក Database មួយដែលជាប់ password ( password ដែលបង្កើតឡើងតាមរយៈការបង្កើត Form password) នោះជាការងាយបំផុត ដោយគ្រាន់តែ ចុច Shift Key នៅ​ពេល​ដែលបើក Database ដំបូងជាការស្រេច ។
ប៉ុន្តែយើងមានវិធីការពារ មិនអោយអ្នកប្រើចុចនូវ Shift key ដើម្បីរំលងនូវការបញ្ចូល password ក៏​បាន​ដែរ ដោយអនុវត្តន័ដូចខាងក្រោម៖
១. ឩទាហរណ៍យើងមាន Form password រួចហើយ (សូមមើលលំហាត់ថ្ងៃទី ១៨-១៩ ខែវិច្ឆិការ ២០០៧) ។
Tools Menu » Start up
  • Display Form/Page ជ្រើសរើសឈ្មោះ Form Password (មានន័យថា ជ្រើសរើសឈ្មោះ Form ដែលចង់អោយបង្ហាញដំបូងគេបង្អស់ពេលបើក Database)
  • Display Database Windows បង្ហាញផ្ទាំង Database Windows ពេលបើក Database ដំបូង
២. យើងបង្កើតនូវ Module ដោយសរសេរកូដ​ដូច​ខាង​ក្រោម៖
    Sub SetBypassProperty()
        Const DB_Boolean As Long = 1
        ChangeProperty "AllowBypassKey", DB_Boolean, False
    End Sub
    
    Function ChangeProperty(strPropName As String, varPropType As Variant, varPropValue As Variant) As Integer
        Dim dbs As Object, prp As Variant
        Const conPropNotFoundError = 3270
        
        Set dbs = CurrentDb
        On Error GoTo Change_Err
        dbs.Properties(strPropName) = varPropValue
        ChangeProperty = True
        
        Change_Bye:
            Exit Function
        
        Change_Err:
            If Err = conPropNotFoundError Then ' Property not found.
                Set prp = dbs.CreateProperty(strPropName, _
                varPropType, varPropValue)
                dbs.Properties.Append prp
                Resume Next
            Else
                ' Unknown error.
                ChangeProperty = False
                Resume Change_Bye
            End If
    End Function
Save Module ដោយដាក់ឈ្មោះថា Module1
៣. យើង​បង្កើត​នូវ Macro មួយទៀតដោយ ត្រូវ Save Macro នោះ​ដោយ​ដាក់​ឈ្មោះថា autoexec
Action Action Arguments
Runcode ChangeProperty ("AllowBypassKey", 1, false)
អ្នក Macro ត្រូវតែ Save ដោយដាក់ឈ្មោះថា autoexec បើមិនដូច្នេះទេ​វា​មិនអាច​ដំណើរ​ការ​បានទេ ៕

Suggestion | Contact US | About US | Term of Use | Privacy Policy | Advertiseing